ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញពិនិត្យស្ថានភាព ឯកឧត្តម ទឹម ផន សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
 
ចែករំលែក ៖

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញទៅពិនិត្យស្ថានភាពជំងឺ ឯកឧត្តម ទឹម ផន សមាជិកភូមិភាគទី៦ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ការនឹករលឹក និងការបារម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនក្រុមគ្រួសារ ឯកឧត្តម ទឹម ផន និងបួងសួងជូន ឯកឧត្តម ឆាប់ជាសះស្បើយពីរោគា និងមានសុខភាពល្អបរិបូណ៌ឡើងវិញ។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលជំងឺជូន ឯកឧត្តម ទឹម ផន៕

ខ្លឹមសារ៖ ខុទ្ទការល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ