ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ ឪពុកបង្កេីតរបស់​ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក សៅ វ៉ន ត្រូវជាឪពុកបង្កេីតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ