













ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអំពាវនាវកុំឱ្យមានការរើសអើងគ្នារវាងសមាជិកគណបក្សនយោបាយនានា និងរួមគ្នាធ្វើការដើម្បីប្រយោជន៍ប្រជាជន។
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានផ្តោតលើ «ស៥» ក្នុងការអភិវឌ្ឍមូលដ្ឋានរួមមាន៖
១-សន្តិសុខ៖ គ្រប់គ្រងមូលដ្ឋានឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
២-សេដ្ឋកិច្ច៖ សម្របសម្រួលឱ្យអាជីវករ ប្រកបអាជីវកម្មឱ្យបានងាយស្រួល
៣-សង្គម៖ ជួយគ្នាមើការខុសត្រូវ និងគាំទ្រដល់ប្រជាជនដែលមានការខ្វះខាត និងជួបការលំបាក
៤-ស្ថាបនា៖ គ្រប់គ្រងការសាងសង់ឱ្យមានសណ្តាប់ធ្នាប់
៥-សោភ័ណភាព៖ ដាំដើមឈើ កែលម្អចញ្ចើមផ្លូវនិងទីធ្លាសាធារណៈឱ្យមានរបៀបរៀបរយ ចៀសវាងការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈធ្វើឱ្យកកស្ទះរចរាចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តខិត្តខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យកាន់តែគាប់ចិត្តដល់ប្រជាពលរដ្ឋ និងចលនាប្រជាជនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២៧ ខាងមុខ៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន