ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន នៅវត្តសុវណ្ណគិរី ជើងឆ្នុក ខេត្តកំពង់ចាម
 
ចែករំលែក ៖

​នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ព្រមទាំងបាននាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណគិរី ជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទានសីល ដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតកាក្នុងសង្សារវដ្តដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងឧទ្ទិសជូនដល់វីរយុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សូមបានទៅកាន់ទីបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

​ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ