









នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែខុទ្ទកាល័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបានជំរុញកិច្ចសហការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ ដោយផ្អែកលើទិន្នន័យ ស្ថិតិ និងភស្តុតាងច្បាស់លាស់ ព្រមទាំងមានការចូលរួមពីអ្នកជំនាញ ដើម្បីពិនិត្យវិធីសាស្ត្រស្រាវជ្រាវ បកស្រាយលទ្ធផលបានត្រឹមត្រូវ និងអាចយកទៅប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងបាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានជំរុញ និងលើកទឹកចិត្តការអភិវឌ្ឍផលិតផលក្នុងស្រុក ចាប់ផ្តើមពីកាហ្វេ និងបន្តពង្រីកទៅដំណាំកាកាវ ដោយផ្តោតលើការពង្រឹងគុណភាព តម្លៃសមរម្យ ការកែច្នៃ និងការវេចខ្ចប់តាមស្តង់ដារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតបានណែនាំពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាព ជាពិសេសការផលិតអត្ថបទ និងមាតិកាផ្សព្វផ្សាយជាភាសាខ្មែរ និងអង់គ្លេស ដោយផ្អែកលើព័ត៌មាន ទិន្នន័យ និងភស្តុតាងត្រឹមត្រូវ ព្រមទាំងផ្សារភ្ជាប់ទៅនឹងវប្បធម៌ និងអត្តសញ្ញាណកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានណែនាំដល់មន្ត្រីខុទ្ទកាល័យឱ្យអនុវត្តការងារដោយមានគោលដៅច្បាស់លាស់ បង្កើតលទ្ធផលជាក់ស្តែង និងផ្តល់ប្រយោជន៍ដល់ស្ថាប័ន និងសង្គមជាតិ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន