ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍អញ្ជេីញ​មកពីតាម​បណ្តាខេត្ត​នានា​
 
ចែករំលែក ៖

នារសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍អញ្ជេីញ​មកពីតាម​បណ្តាខេត្ត​នានា​ ដូចជា​ខេត្ត​ព្រះវិហារ​ រតនគិរី​ មណ្ឌលគិរី​ កំពង់​ស្ពឺ​ តាកែវ​ កំពត​ និង​ខេត្ត​ព្រះសីហនុ​ ដែលបាន​​ជិះឡូរី​ ទស្សនាសួនសត្វ​ និង​ទស្សនា​ចម្ការឈេីហូបផ្លែ​ជាច្រើន​ប្រភេទ​ ជាពិសេសចំការទំពាំងបាយជូរ​ដែលដាំសាកល្បង​ ជាលទ្ធផល មិនទទួលបានទិន្នផលល្អ ព្រោះដោយសារកត្តាអាកាសធាតុក្តៅ​ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែន​ជ័យ​ ភូមិសំរោងជេីងភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ