ឯកឧត្តម ងួន សុខវេង អនុញ្ញាតឱ្យ លោក ណារ៉ាក់ ច័ន្ទណូរ៉ា ចូលជួបសម្តែងការគួរសម និងជម្រាបលា
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអនុញ្ញាតឱ្យ លោក ណារ៉ាក់ ច័ន្ទណូរ៉ា ជានិស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រងសហគ្រាស និងរដ្ឋបាលនៅវិទ្យាស្ថាននៃសាកលវិទ្យាល័យបច្ចេកវិទ្យា Sceaux-Paris-Saclay នៅសាធារណរដ្ឋបារាំង កម្មសិក្សាការីនៅនាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញកម្មសិក្សា រយៈពេល ១ខែកន្លះ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អំឡុងពេលបំពេញកម្មសិក្សា លោកបានខិតខំអនុវត្តន៍ការងារជាក់ស្តែង និងបានសិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា ព្រមទាំងបានបង្រៀនភាសាបារាំងដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្វ្រង់កូហ្វូន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ