










នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ ព្រមទាំងឧបត្ថម្ភអង្ករចំនួន១តោន សម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលានូរ៉ុលហ៊ីដាយ៉ាស់ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុកទឹកឈូ គណៈអ៉ីម៉ាំខេត្ត ស្រុក ជំទប់ទី១ នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសង្កែ ព្រមទាំងភ្ញៀវកិត្តិយសមកពីប្រទេសសិង្ហបុរី សរុបចំនួន៦៦នាក់។ អំណោយដែលបានចែកជូននាឱកាសនោះរួមមាន៖ អង្ករ ស្ករស ប្រេងឆា ប្រេងខ្យង ប៊ីចេង ទឹកត្រី អំពូលសូឡា និងសម្លៀកបំពាក់មួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននៃប្រទេសសិង្ហបុរី តាមរយៈអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា។ បន្ទាប់មក ឯកឧត្ដម និងគណៈប្រតិភូ បានអញ្ជើញពិសារអាហារសាមគ្គីជុំគ្នាជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥