






នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែរបស់ខុទ្ទកាល័យ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងខែកញ្ញា និងបានដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦ របស់ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមន្រ្តីខុទ្ទកាល័យទាំងអស់ ក្រៅពីបេសកកម្មនិងការងារស្នូលរបស់ខ្លួន ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន តាមដាន និងសិក្សាស្វែងយល់បន្ថែមអំពីការវិវត្តថ្មីៗនៃព្រិត្តិការណ៍ជាតិ តំបន់ និងសកលលោក។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យសមាជិកខុទ្ទកាល័យទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សំដៅបង្កើតបានជាកម្លាំងសរុបនិងថាមពលថ្មី ក្នុងការរួមចំណែកដល់ការសម្រេចព្រឹត្តិការណ៍សំខាន់ៗរបស់ព្រឹទ្ធសភានិង ដល់ការអភិវឌ្ឍស្ថាប័នព្រឹទ្ធសភា។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា សរុបចំនួន ២០រូប នៅសាលប្រជុំខុទ្ទកាល័យ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
ប្រភព៖ នាយកដ្ឋានព័ត៌មាន