



នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (កម្រិតបច្ចេកទេស) ជាមួយនឹងតំណាង នៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បី៖
១- ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព (MAP) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦
២- ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងលទ្ធផលគន្លឹះ (Output) ក្នុងឆ្នាំ២០២៧ និង
៣- បញ្ហាផ្សេងៗ។
ប្រភព៖ នាយកដ្ឋានហិរញ្ញវត្ថុ