លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅវេរប្រគេនចំពោះសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត
 
ចែករំលែក ៖

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅវេរប្រគេនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣៣៥អង្គ ដែលគង់នៅវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទេយ្យវត្ថុ និងបច្ច័យដែល លោកជំទាវបណ្ឌិត បានវេរប្រគេនរួមមាន៖ អង្ករចំនួន ៣តោន ភេសជ្ជៈ និងទឹកត្រជៀកកាំមួយចំនួន និងបច្ច័យចំនួន ២០.០០០.០០០ រៀល។ សូមជម្រាបជូនថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសទ្ធាជ្រះថ្លាចាត់ឱ្យតំណាងនាំយកទេយ្យវត្ថុ និងគ្រឿងអត្ថបរិក្ខា ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់នៅតាមទីអារាមនានាចំនួន ១៥វត្តផ្សេងទៀតផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ