ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួមសន្និសីទអន្តរជាតិ នៅប្រទេសអាស៊ែបៃហ្សង់
 
ចែករំលែក ៖

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ «ការរួមចំណែកក្នុងតំបន់ចំពោះសិន្តិសុខសកល៖ ការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង នៅទីក្រុងស៊ូសា ប្រទេសអាស៊ែបៃហ្សង់​ ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរពីសំណាក់ឯកឧត្តម សមាជិកព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ