ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖

១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពខែមិថុនា ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្ត ការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
២-ពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍លទ្ធផលនៃការចុះស្រាវជ្រាវរបស់មន្ត្រីក្រុមការងារ ភូមិភាគទី៥ ជុំវិញករណីដីធ្លីរបស់ប្រជាពលរដ្ឋ នៅឃុំកំពង់ក្រសាំង ឃុំបូរីជលសារ និងឃុំជ័យជោគ នៃស្រុកបូរីជលសារ ខេត្តតាកែវ។
៣-ពិភាក្សាលើគម្រោងចុះបេសកកម្មក្នុងចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នៅក្រុងបូកគោ និងក្រុងកំពត ខេត្តកំពត ក្នុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៦។
៤-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ