







នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំខេត្តកណ្តាល បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន