



នាយប់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការអញ្ជើញមកដល់របស់ ឯកឧត្តម Ek Nath Dhakal និងគណៈប្រតិភូនាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារលើការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន