





ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១១ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ បានដំណើរការប្រចាំខែ ដើម្បី៖
១-ឆ្លង កំណត់ហេតុកិច្ចប្រជុំលើកទី១០ អាណត្តិទី៤
២-ឆ្លងនិងអនុម័តរបាយការណ៍ឆមាសទី១ ប្រចាំឆ្នាំ២០២៦ សម្រាប់គោរពជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
៣-របាយការណ៍ក្នុងខែ របស់អង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព.)
៤-បញ្ហាផ្សេងៗ។
រូបភាព៖ អង្គភាពប្រឆាំងអំពើពុករលួយ
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន