










នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនិយ័តករមូលបត្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ឱកាសក្នុងវិស័យមូលបត្រ និងផែនការនាពេលអនាគតរបស់និយ័តករមូលបត្រកម្ពុជា នៅបន្ទប់ប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន