ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១៩វត្ត នៅខេត្តស្វាយរៀង តាមបែបប្រពៃណីព្រះពុទ្ធសាសនា
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន១៩វត្ត នៅខេត្តស្វាយរៀង តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ​ ស្ថិត​នៅវត្តព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

ពិធីបុណ្យនេះដែរ ក៏មានការជួបជុំពុទ្ធបរិស័ទនមស្សការព្រះ រតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតកាទាំង៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ស ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃនៃវត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ២បាវ, ទឹកបរិសុទ្ធ៥កេសតូច,ទឹកCOCA២កេស,ទឹក IZE ទឹកក្រូច២ កេស, ទឹក IZE ២កេស,ទឹកWURKZ២កេស,ទឹក EXPREZ ២កេស, អំពូលសូឡា ៣ គ្រាប់, សាប៊ូក្រូចឆ្មា ៣ធុង, សាប៊ូលាងចាន ២កេស, សាប៊ូលាងបន្ទប់ទឹក ១កេស, ទឹកដោះគោខាប់ ១កេស, ទឹកដោះគោខ្ទិះ ១កេស, ទឹកដោះគោឆៅ ២កេស, ត្រីខ ១កេស, ស្កសរ ៥គីឡូក្រាម, ខ្ទឹមសរ ២ គីឡូក្រាម, ខ្ទឹមក្រសហម ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ប៊ីចេង ៥គីឡូក្រាម, មីកញ្ចប់ ៥កេសតូច, ធូប ២ដុំ, ត្រីងៀត ៥គីឡូក្រាម​ និងទៀនក្រមួន ២ គីឡូក្រាម។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ