









នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមមាន លោកជំទាវ ថាក់ ឡានី សមាជិកាក្រុម ឯកឧត្តម សាយ បូរិន សមាជិកក្រុម និងឯកឧត្តម ឣ៊ឹង លាងហ៊ួ សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៦ (ឃុំពន្លៃ ឆ្នុកទ្រូ ត្រពាំងចាន់ ពពេល និងពេជចង្វារ) ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅសាលាឃុំពន្លៃ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត ឈ្វេងយល់ ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅមូលដ្ឋាន ដែលមានសមាសភាពចូលរួមចំនួន៥០នាក់ ក្នុងនោះមាន លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំទាំង៦ឃុំ នាយប៉ុស្តិ៍នគរបាល មន្រ្តីសាលាស្រុក មន្រ្តីកសិកម្មស្រុក និងគ្រូបង្រៀន ព្រមទាំងមានអាហារសម្រន់ និងឧបត្ថម្ភថវិកាជូនជាសោហ៊ុយក្នុងការធ្វើដំណើរផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧