


















ខេត្តរតនគិរី៖ នារសៀលថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុលអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចតេជោ ប្រធានព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តមអគ្គលេខាធិការរង និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញប្រគល់សម្ភារៈកីឡានិងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ក្រុមបាល់ទាត់យុវជនខេត្តរតនគិរី នៅកីឡដ្ឋានខេត្តរតនគិរី ក្រុងបានលុង។
ក្នុងឱកាសនោះ ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់យុវជន (ស.ស.យ.ក) នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយក្រុមបាល់ទាត់យុវជនខេត្តរតនគិរី ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព។
ប្រភព៖ នាយកដ្ឋានព័ត៌មាន