ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បាន
រៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតី ភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗរួមមាន៖
១.ពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍​ ស្តីពីសកម្មភាពលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារបន្ត។
២.ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅបន្ទប់ប្រជុំគណៈកម្មការទី១០ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ