





គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖ ១-របាយការណ៍ប្រចាំខែកញ្ញា ២-របាយការណ៍បេសកកម្មខេត្តព្រៃវែង និងខេត្តស្វាយរៀង ៣-របាយការណ៍ចន្លោះសម័យប្រជុំ ៤-ការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងភូមិតាកឹងបៃតង ស្រុកគូលែន ខេត្តព្រះវិហារ និង៥-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន