ឯកឧត្តម ម៉ម ប៊ុននាង ទទួលស្វាគមន៍គណៈប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចស្វែងយល់អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានអញ្ជើញទទួលស្វាគមន៍ និងធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភាកម្ពុជា ជូនប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចំនួន១១៨នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពី ព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា។

បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក ប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ