khmer eng
  • ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង
    =======
    នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅសាលប្រជុំសាលាស្រុកឯកភ្នំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងប្រាំពីរ ក្នុងស្រុកឯកភ្នំ ។ បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា៖
    ១-ត្រូវបន្តយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានល្អ។
    ២-ខិតខំបំពេញបំណងរបស់ប្រជាពលរដ្ឋ លើការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ឱ្យកាន់តែងាយស្រួល និងរហ័ស។
    ៣-ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ។
    ៤-រួមគ្នាដោះស្រាយនូវបញ្ហាប្រឈម កង្វល់ តាមស្ថានភាពជាក់ស្តែងក្នុងឃុំរបស់ខ្លួន ដោយត្រូវចាត់អាទិភាពតាមវិស័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាល់បញ្ហាដែលនៅសេសសល់ រួចដោះស្រាយឱ្យចំគោលដៅ និងមានគុណភាព។
    ក្នុងពិធីនេះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវអាកុល ម៉ាស់ និងថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងឃុំនីមួយៗផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក