













គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមអ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដឹកនាំដោយឯកឧត្តមបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ដើម្បីចង់យល់ដឹងអំពីវឌ្ឍនភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល និងចង់បានរបាយការណ៍ជាកំណត់អំពីវឌ្ឍនភាពរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ហាប្រឈមចំពោះមុខ ទិសដៅអភិវឌ្ឍ និងការរំពឹងទុក។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦...។
ប្រភព៖ នាយកដ្ឋានព័ត៌មាន