លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី​ អញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនកម្មករ-កម្មការិនី ៨៦នាក់
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣​ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនកម្មករ-កម្មការិនី ៨៦នាក់ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងខណ្ឌច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះ ក៏មានព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ យាងចូលរួមជាព្រះអធិបតី និងប្រោសព្រះរាជទានពរជ័យ ដល់អង្គពិធីទាំងមូលផងដែរ។​ នៅក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនីទាំង ៨៦នាក់ ម្នាក់ៗទទួលបាននូវ សារុងចំនួន២ និងថវិកាចំនួន១០ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីយកទៅប្រើប្រាស់ និងសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ។

ប្រភព​៖​ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២​ ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ