ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ចាត់តាំងក្រុមការងារនាំយកអំណោយ និងថវិកាជូនដល់គ្រួសារដែលមានសមាជិកពិការភ្នែក និងកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចាត់តាំងក្រុមការងារនាំយកអង្ករឧបត្ថម្ភចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ១០០.០០០រៀល ជូនដល់គ្រួសារដែលមានសមាជិកពិការភ្នែកចំនួន ៣នាក់ និងកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។
ឯកឧត្តមលោកបានផ្តាំផ្ញើនូវការសួរសុខទុក្ខ ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដែលប្រកបដោយក្តីអាណិតយ៉ាងពន់ពេក បើទោះបីជារូបលោកមិនបានមកជួបដោយផ្ទាល់ ប៉ុន្តែស្មារតីក្នុងការយកទុកដាក់ អាណិតចំពោះអ្នកជួបការលំបាកគឺតែងតែស្ថិតក្នុងចិត្តរបស់ឯកឧត្តមដែលមិនអាចមើលរំលងបាន ក៏ដូចជាក្នុងនាមជាសាច់ឈាមរួមជាតិតែមួយ ។

សមាជិកគ្រួសារជួបការលំបាករួមមាន៖
១. យ៉ា អារី អាយុ ៤១ឆ្នាំ
២. យ៉ា សូនី អាយុ ៣៣ឆ្នាំ
៣. សុក្រី សូហាទីន អាយុ ១៥ឆ្នាំ
រស់នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភព៖​ ជំនួយ​ការ​ឯកឧត្ដម​ ស្លេះ​ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ