ឯកឧត្តម យស ផានីត្តា លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម ហេង ហាលីម អញ្ជើញចូលរួមកិច្ចពិភាក្សាក្នុងវេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកលលើកទី៩
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ហេង ហាលីម សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា ​បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្នុងវេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកលលើកទី៩ (9th APPPF-GH)  ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅសាលបាយ័ន វិមានរដ្ឋសភា។

ក្នុងឱកាសនេះ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញសម្របសម្រួលក្នុងកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ «អភិបាលកិច្ចសភាឆ្ពោះទៅរកការគ្របដណ្តប់សុខភាពភាពជាសកល-បទពិសោធន៍របស់ប្រទេសលើដំណើរការអភិវឌ្ឍន៍ និងភាពប្រឈម»។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ