ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម ង៉ែត ចដ្ដាវី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ហ៊ុយ យ៉ែម ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាអតីតចៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក ហ៊ុយ យ៉ែម ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាអតីតចៅសង្កាត់កំបូល​ ដែលបានទទួលមរណភាពដោយរោគាពាធ​ និងត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាននៃសព​ ស្ថិតក្នុងភូមិតានួន​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ