ឯកឧត្តមបណ្ឌិត គឹម ធា និងឯកឧត្តម ម៉ែន​ ស៊ីផាន់ អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ “មេទ័ពសំរិទ្ធ” ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​គឹម ​ធា ​លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម ​ម៉ែន ស៊ីផាន់ ​អនុប្រធាន​គណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណក់ “មេទ័ពសំរិទ្ធ” ដែលបានរៀបចំឡើងនៅមាត់ទន្លៃវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង។

ប្រភព៖ ការិយាល័យ​ជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ