ឯកឧត្តម​ ទេ​ព​ យុទ្ធី​  អញ្ជេីញសួរសុខទុក្ខ​ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ​ នៅភូមិអូរក្រសារ​ សង្កាត់អូរក្រសារ​ ក្រុងកែប ខេត្តកែប
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការរួមដំណើរពីលោកប្រធានមន្ទីរផែនការខេត្តកែប លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកែប លោកប្រធានមន្ទីរវប្បធ៌ម និង វិចិត្រសិល្បៈខេត្តកែប  សមាជិកក្រុមប្រឹក្សាសង្កាត់អូរក្រសារ និង លោកមេភូមិអូរក្រសារ បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយរួមមាន ÷ អង្ករ , ត្រីខកំប៉ុង , ទឹកស៊ីអ៊ីវ , ក្រម៉ា និង ថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខេត្តកែប។

  ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា  , ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា អនុប្រធានទី១ព្រឹទ្ធសភា , ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ព្រមទាំងបានមានមតិអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និង ការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវខិតខំអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ