លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងឥណ្ឌូណេសុី
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ ជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងគណៈប្រតិភូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអ៉ិស្លាមជាន់ខ្ពស់ជាច្រើនរូប រៀបចំទទួលដោយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅភោជនីយដ្ឋានចិនមូស្លីម នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ