






នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥ រដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Narayan Prasad Dahal ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន