ឯកឧត្តម សុះ មុះសិន អញ្ជើញទទួលស្វាគមន៍លោកជំទាវប្រធានសភាទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ ISC-2 នៅកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥ លោកជំទាវ កុប ម៉ារីយាស សមាជិកាគណៈកម្មការទី៥រដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Maria Femanda Lay ប្រធានសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសដែលលោកជំទាវអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ