









នាល្ងាចថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទ ISC-2 បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ នៃសន្និសីទ ISC និងក្រុមការងារ ក្នុងឱកាសដែលឯកឧត្តមអគ្គលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន