




នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥ និងលោកជំទាវ កុប ម៉ារីយាស សមាជិកាគណៈកម្មការទី៥ រដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ NGUYEN THANH អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងឱកាសដែលលោកជំទាវអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference – ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន