ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ក្រុម​ការងារ​ស្រុកដំណាក់ចង្អើរ ​និង​ក្រុម​ប្រឹក្សា​ឃុំពងទឹក ដែល​កំពុង​បំពេញ​ភារកិច្ច​ចុះ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នា២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ក្រុមការងារស្រុកដំណាក់ចង្អើរ និងក្រុមប្រឹក្សាឃុំពងទឹក ដែលកំពុងបំពេញភារកិច្ចចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំពងទឹក នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បានលើកទឹកចិត្ត និងសំដែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្ថិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ