





នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:១០នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃសភាមីយ៉ាន់ម៉ា ដែលដឹកនាំដោយ ឯកឧត្តម JENG PHANG NAW TAWNG អនុប្រធានសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២(ISC-2) នៅកម្ពុជា ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន