ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជូនដំណើរឯកឧត្តមបណ្ឌិតអគ្គលេខាធិការ AIPA ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់បេសកកម្ម ចូលរួមសន្និសីទ ISC-2 នៅកម្ពុជា
 
ចែករំលែក ៖

នាយប់ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ រួមជាមួយតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អគ្គលេខាធិការមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) អញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។
ការអញ្ជើញជូនដំណើរស្និទ្ធស្នាលនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមបណ្ឌិតអគ្គលេខាធិការ AIPA ចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ