



នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៥០នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ឯកឧត្តមនាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់សភានៃសាធារណរដ្ឋអ៉ិស្លាមប៉ាគីស្ថាន ដឹកនាំដោយ លោកជំទាវ Shumaila Rana សមាជិកសភា នៃសាធារណរដ្ឋអ៉ិស្លាមប៉ាគីស្ថាន ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២(ISC-2) នៅកម្ពុជា ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន