ឯកឧត្តម ស្លេះ ពុនយ៉ាមុីន  អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទុយវ៉ាលូ ធ្វើមាតុភូមិនិវត្តន៍ប្រទេស បន្ទាប់ពីចូលរួមសន្និសីទ ISC-2 នៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១:២៥នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ឯកឧត្តមនាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តម ស៊ើ ឡាកូប៉ា តាអៀ អ៊ីតាឡេលី (Sir Iakoba Taeia Italeli) ប្រធានសភានៃប្រទេសទុយវ៉ាលូ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។  ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២(ISC-2) នៅកម្ពុជា ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ