khmer eng
  • ឯកឧត្តម ឡៅ ឆន និងលោកជំទាវ ព្រមទាំងកូនចៅ បាន​អញ្ជើញ​នាំយក​ទៀន​ព្រះវស្សា អមដោយទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រៃដង្ហើម
     
    ចែករំលែក ៖

    នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញនាំយកទៀនព្រះវស្សា ១គូ អមដោយទេយ្យទានរួមមាន : អង្ករ ១ការុង, ទឹកសុទ្ធ ២កេះ, ទឹកក្រូច ១កេះ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ម៉ាស់ ៥០០ម៉ាស់ និងថវិកាមួយចំនួន ព្រមទាំងចង្ហាន់ផងដែរ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលពេលនេះកំពុងមានការខ្វះខាតក្នុងពេលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលគួរឱ្យបារម្ភ។ នាពេលនោះ ឯកឧត្តម បានទូលព្រះសង្ឃ និងជម្រាបជូនលោកអាចារ្យ គណកម្មការវត្តសុំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រោះថាសព្វថ្ងៃ មេរោគកូវីដ-១៩ ដែលបំលែងថ្មី មានសភាពកាចសាហាវ និងឆ្លងលឿនរហ័សបំផុត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអតីតគ្រូបង្រៀនខ្មែរឥស្លាម នៅខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបជាមួយរដ្ឋបាលខេត្តកំពត និងពិនិត្យទីកន្លែងត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកាព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជូនដំណើរសិស្សនិស្សិត ទៅបន្តសិក្សានៅ ប្រទេសអារ៉ាប់សាអូឌី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    ក្រុមសមាជិកសមាជិកាគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជូនពរក្នុងឱកាសចម្រើនជន្មាយុ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាព្រះមហាក្សត្រ