








នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥។ កិច្ចប្រជុំនេះ បានផ្តោតសារៈសំខាន់លើ ៖
១-បទបង្ហាញ និងឯកសារជំនួយស្មារតីដែលរៀបចំដោយក្រុមការងារអគ្គនាយកដ្ឋានស្រាវជ្រាវ ពាក់ព័ន្ធនឹងខេត្តព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង។
២-ផែនការបេសកកម្មនិងការងារបច្ចេកទេសសម្រាប់បេសកកម្មចុះផ្ទាល់ទៅកាន់ខេត្តទាំងបី (ព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង)។
៣-ការអនុម័តរបាយការណ៍សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងកំណត់ទិសដៅអនុវត្តបន្ត
៤-បញ្ហាផ្សេងៗ សំដៅបង្កើនប្រសិទ្ធភាពការងារផ្ទៃក្នុងគណៈកម្មការ។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន