ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភឯកសណ្ឋានកីឡាបាល់ទាត់ចំនួន ៣២កំប្លេ ជូនដល់ក្រុមកីឡាបាល់ទាត់ តែបៃតង
 
ចែករំលែក ៖

នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភឯកសណ្ឋានកីឡាបាល់ទាត់ចំនួន ៣២កំប្លេ ស្មើនឹងថវិកាចំនួន ៣០០ដុល្លារអាម៉េរិក ជូនដល់ក្រុមកីឡាបាល់ទាត់ តែបៃតង ស្ថិតនៅភូមិរកាក្រោម រកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ក្រុមកីឡាករក្នុងការប្រើប្រាស់សម្រាប់ការប្រកួតកីឡាបាល់ទាត់មិត្តភាព និងការចូលរួមប្រកួតនានា ព្រមទាំងជាការលើកទឹកចិត្តដល់បងប្អូនក្នុងសហគមន៍ ឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព ព្រមទាំងជៀសវាងពីអំពើអបាយមុខ និងចូលរួមប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍។

ប្រភព៖ ជំនួយការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ