







នាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមើលឃើញពីការលំបាកខ្វះខាតទឹករបស់ប្រជាកសិករ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានចាត់ក្រុមការងារគ្រឿងចក្រ ដឹកនាំដោយលោក វណ្ណ វិន ជីកស្ដារប្រឡាយបង្ហៀរទឹកធ្នស់តាគង់ ស្ថិតនៅក្នុងភូមិត្រពាំងស្តុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដើម្បីទុកជាប្រយោជន៍ដល់កសិករស្រោចស្រពតាមតម្រូវការ។ ការជីកស្តារនេះ ឯកឧត្តមបណ្ឌិតបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៥.០០០.០០០៛។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា