គណៈប្រតិភូគណៈកម្មការទី៩នៃព្រឹទ្ធសភា អញ្ជើញចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង
 
ចែករំលែក ៖

កោះកុង៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨និង០០នាទី គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត។

ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣គឺ៖
តាមដាន និងវាយតម្លៃការអនុវត្តច្បាប់៖ ដើម្បីឈ្វេងយល់ពីផលប៉ះពាល់ និងប្រសិទ្ធភាពនៃច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យជំនាញរបស់គណៈកម្មការទី៩ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ប្រមូលព័ត៌មាន និងបញ្ហាប្រឈម៖ ស្ដាប់របាយការណ៍សង្ខេបពីលទ្ធផលការងារ វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរផ្សេងៗពីរដ្ឋបាលខេត្ត ដើម្បីយកទៅពិនិត្យ សិក្សា និងស្វែងរកដំណោះស្រាយសមស្រប។
ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ដើម្បីបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភា) និងស្ថាប័ននីតិប្រតិបត្តិនៅថ្នាក់ក្រោមជាតិ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ