ក្រុមការងារចងក្រងឯកសារ ជួបប្រជុំពិនិត្យ តាមដានការរៀបចំចងក្រងឯកសារបិទបញ្ចប់ ISC-2
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម២ នៃវិមានព្រឹទ្ធសភា ក្រុមការងារចងក្រងឯកសារ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជួបប្រជុំពិភាក្សាការងារ ពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំចងក្រងឯកសារ និងខ្លឹមសារសំខាន់ៗ នៃព្រឹត្តិការណ៍ ISC-2 ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ និងមានការចូលរួមពី ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងក្រុមការងារពាក់ព័ន្ធ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ