លោក ពូ ណារ៉ុង អញ្ជើញ​ចូលរួមពិធីបុណ្យ​សព និងពាំនាំនូវការចូលរួមរំលែកទុក្ខ​ ព្រមទាំងថវិការបស់ថ្នាក់ដឹកនាំអគ្គលេខាធិការ​ដ្ឋានព្រឹទ្ធសភា​ ចូលបុណ្យសព លោកព្រិន្ទបាលឯក ប៉ុន វាសនា
 
ចែករំលែក ៖

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦​ វេលាម៉ោង៣:០០នាទីរសៀល លោក ពូ ណារ៉ុង បានអញ្ជើញ​ចូលរួមពិធីបុណ្យ​សព និងពាំនាំនូវការចូលរួមរំលែកទុក្ខ​ និងថវិការបស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា​ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការ​រងព្រឹទ្ធសភា​ និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការ​រងព្រឹទ្ធសភា​ ចំនួន៥លានរៀល ចូលបុណ្យសព លោកព្រិន្ទបាលឯក ប៉ុន វាសនា អត្តលេខ ១០១១១០ មន្រ្តីអង្គភាពការពារព្រឹទ្ធសភា នៃនាយកដ្ឋានអង្គរក្ស ដែលបានទទួលមរណភាពនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ២៩ឆ្នាំ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ