ឯកឧត្តម អ៊ុ សារឹទ្ធ ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមពិធីដាំកូនឈើ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា នៅខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា, ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦នៃព្រឹទ្ធសភា អញ្ជើញចូលរួមពិធីដាំកូនឈើចំនួន២,២០០ដើម និងពិធីចែកកូនឈើចំនួន១៦,០០០ដើម ជូនដល់រដ្ឋបាលក្រុង ស្រុក នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ចំនួន១ខ្នង នៅសាលាបឋមសិក្សាតានូ ស្ថិតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៩ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ