







នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទប្រធានសភានៃអន្តរជាតិ លើកទី២ (ISC-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានរបៀបវារៈចំនួន៣ រួមមាន៖
១- វឌ្ឍនភាព នៃការអនុវត្តផែនការងារសម្រាប់បិទបញ្ចប់ការងារ ISC-2
២- ពិភាក្សាលើសំណើត្រៀមអនុវត្តអនុសាសន៍សម្តេចតេជោ ថ្លែងក្នុងពិធីបើក ISC-2 លើទស្សនវិស័យ៖ ស្តីពីតួនាទីរបស់សភា ក្នុងការរួមចំណែកព្រមានជាមុន បង្ការវិបត្តិ បន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់មិនឱ្យជម្លោះតូច វិវត្តទៅជាវិបត្តិ ឬសង្រ្គាម (“From Early Warning to Crisis Prevention: Strengthening Preventive Parliamentary Diplomacy”)
៣- ផ្សេងៗ
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការ ថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មការដឹកនាំ អនុគណៈកម្មការ និងលេខាធិការដ្ឋានផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន